ក្រុមជម្រើសជាតិនារីកម្ពុជា បានប្រកួតចាញ់ក្រុមនារីម្ចាស់ផ្ទះវៀតណាម ដោយលទ្ធផល ៦-០ ក្នុងជំនួបបើកឆាកពូល A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 នាកីឡដ្ឋាន Lach Tray Stadium ប្រទេសវៀតណាម កាលពីយប់មិញ ខណៈ១គូទៀតក្នុងពូល A ដូចគ្នានេះ គឺក្រុមនារីថៃ យកឈ្នះ នារីឥណ្ឌូនេស៊ី ៧-០។
ចំណែកការប្រកួតបន្ទាប់របស់ក្រុមនារីកម្ពុជា ប៉ះថៃ នៅថ្ងៃទី០៩ ខែសីហា វេលាម៉ោង៤៖៣០នាទីរសៀល ចំណែក ម្ចាស់ផ្ទះវៀតណាម ជួបឥណ្ឌូនេស៊ី ម៉ោង៧៖៣០នាទីយប់នៅកីឡដ្ឋាន Lach Tray Stadium ដូចគ្នា៕
