ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុ២០ឆ្នាំ (U20) ត្រូវប្រកួតជាមួយក្រុម U20 នារីលីប៉ង់ វេលាម៉ោង ២:៣០នាទី រសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២៥ វគ្គជម្រុះក្នុងពូលពានរង្វាន់នារីអាស៊ី AFC U20 Women’s Asian Cup 2026 នៅប្រទេសចិន។ការប្រកួតនឹងមិនមានការផ្សាយបន្តផ្ទាល់នោះទេ។
សម្រាប់ការប្រកួតនេះក្រុមនារីកម្ពុជា ស្ថិតនៅពូល E ដែលមានក្រុមនារីម្ចាស់ផ្ទះ ចិន លីប៉ង់ និងស៊ីរី។ នៅថ្ងៃទី៨ ក្រុមនារីកម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះ ចិន និងចុងក្រោយ ប៉ះ ក្រុមនារីស៊ីរី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥។
បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ក្នុងពូលទាំង ៨ និងក្រុមលេខ ២ ល្អបំផុតចំនួន ៣ សរុប ១១ ក្រុម បូកនឹងម្ចាស់ថៃ ត្រូវជា ១២ក្រុម សម្រាប់ការប្រកួត ជុំចុងក្រោយ នៅឆ្នាំ ២០២៦៕
