នៅវេលាម៉ោង១៩:៣០នាទីយប់នេះ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងតតាំងជាមួយក្រុមនារីវៀតណាម ក្នុងជំនួបបើកឆាកពូល A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 នាកីឡដ្ឋាន Lach Tray Stadium ប្រទេសវៀតណាម។ ចំណែក១គូទៀតក្នុងពូល A ដូចគ្នានេះ គឺក្រុមនារីថៃ ប៉ះនារីឥណ្ឌូនេស៊ី នៅវេលាម៉ោង១៦៖៣០នាទីរសៀលនេះនៅកីឡដ្ឋាន Lach Tray Stadium។
ដោយឡែកការប្រកួតជម្រុះពាន AFC U-20 Women’s Asian Cup Qualifiers 2026 នារីកម្ពុជា ប៉ះលីបង់ វេលាម៉ោង ២:៣០ រសៀលនេះ នៅកីឡដ្ឋាន Helan Mountain Stadium។ ការប្រកួតនឹងមិនមានការផ្សាយបន្តផ្ទាល់នោះទេ៕
