UN បារម្ភ​ផែនការ​​អ៊ីស្រាអែល​ ផ្ដាច់យកហ្គាហ្សាទាំងស្រុង

អង្គការសហប្រជាជាតិ (UN) បង្ហាញការព្រួយបារម្ភចំពោះរបាយការណ៍អំពីការសម្រេចចិត្តដ៏មានសក្តានុពលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងការពង្រីកប្រតិបត្តិការប្រយុទ្ធនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។

ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Miroslav Jenca បាននិយាយថា យើងមានការបារម្ភ ជុំវិញរបាយការណ៍ចុងក្រោយបង្អស់ទាក់ទងនឹងការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី Netanyahu ក្នុងការពង្រីកប្រតិបត្តិការយោធានៅហ្គាហ្សា។

ទន្ទឹមនោះ លោក បានរំលឹកថា នៅក្រោមច្បាប់អន្តរជាតិហ្គាហ្សាគឺជា និងត្រូវតែនៅតែជាផ្នែកសំខាន់មួយនៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត។

យោងតាមព័ត៌មានក្នុងស្រុក Ynet បានរាយការណ៍ ដោយដកស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់ដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី Netanyahu ថា ភាពជាអ្នកដឹកនាំនយោបាយរបស់ប្រទេសកំពុងត្រៀមខ្លួន ដើម្បីអនុម័តផែនការសម្រាប់ការកាន់កាប់ទាំងស្រុងតំបន់ហ្គាហ្សាទាំងស្រុង។

គួរបញ្ជាក់ថា លោក Netanyahu ធ្លាប់បានលើកឡើងហើយថា នឹងមិនឲ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីននោះទេ ដោយលើកឡើងពីការគំរាមកំហែងអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់ក្រុមហាម៉ាស៕

ដោយ៖ ពេជ្រ                      

Written by 

Related posts

Leave a Comment