អ៊ីរ៉ង់ ព្រមានថា អ៊ីស្រាអែល ត្រៀមវាយប្រហារម្ដងទៀតហើយ

លោកឧត្តមសេនីយឯក Amir Hatami បាននិយាយថា ការគំរាមកំហែងនៃការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់នៅតែបន្ត ហើយជម្លោះនឹងមិនទាន់បញ្ចប់ទាំងស្រុងនោះទេ។

លោក Hatami បានលើកឡើងថា ទោះការគំរាមកំហែងនៅតិចតួចត្រឹម ១ ភាគរយ ក៏ដោយតែវាអាចនឹងវិវត្តន៍ទៅ​ ១០០ ភាគរយ។ យើងមិនគួរមើលស្រាលសត្រូវឡើយ ហើយចាត់ទុកជាការគំរាមកំហែងម្ដងទៀត។

លោក បានបន្ថែមថា កម្លាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់សាធារណរដ្ឋឥស្លាម នៅតែឈរជើង និងត្រៀមខ្លួនសម្រាប់ប្រតិបត្តិការតតាំងណាមួយ។

កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការ Rising Lion សំដៅប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ តិចជាង ២៤ ម៉ោងក្រោយមក អ៊ីរ៉ង់ ក៏បានបើកការវាយប្រហារសងសឹក។

ឈានដល់ថ្ងៃទី ២២ ខែមិថុនា លោកប្រធានាធិបតី Donald Trump ប្រកាសថា សហរដ្ឋអាមេរិក បានវាយប្រហារដោយជោគជ័យលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ គឺ Fordow, Natanz និង Isfahan ៕

ដោយ៖ ពេជ្រ                                

Written by 

Related posts

Leave a Comment