គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា នេះ ភាគីថៃមិនទាន់បានបញ្ជូនត្រលប់កងកម្លាំងយើងទាំង១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនចាប់តាំងពីព្រឹកម៉ោង៧:៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកនោះនៅឡើយទេ

«គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា នេះ ភាគីថៃមិនទាន់បានបញ្ជូនត្រលប់កងកម្លាំងយើងទាំង១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនចាប់តាំងពីព្រឹកម៉ោង៧:៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកនោះនៅឡើយទេ។

កម្ពុជាកំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកវិញ ឱ្យបានឆាប់រហ័សបំផុត និងមានសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

កម្ពុជាក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សូមជួយអន្តរាគមន៍ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់មកឱ្យយើងវិញ នូវកងកម្លាំងរបស់យើងទាំង ១៨នាក់»។

(លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥)

Written by 

Related posts

Leave a Comment