ថៃបដិសេធសំណើកម្ពុជា ដែលស្នើសុំឱ្យមានតំណាងម៉ាឡេស៊ី, អាមេរិក និងចិន ចូលរួមសង្កេតការណ៍នៅក្នុងកិច្ចគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងធ្វើនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៤-៧ ខែសីហានេះ។
រដ្ឋមន្ត្រីការពារជាតិថៃ បានបញ្ជាក់ថា មិនចាំបាច់មានអ្នកសង្កេតការណ៍ទេ ព្រោះជាកិច្ចប្រជុំទ្វេភាគី ខុសពី កិច្ចប្រជុំរកបទឈប់បាញ់ ដែលត្រូវការអ្នកសម្របសម្រួល៕
