ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយល់ឃើញថា BRICS កំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ចាប់តាំងពីលោក គំរាមដាក់ពន្ធ ១០ ភាគរយ លើប្លុកនេះ។

មេដឹកនាំសហរដ្ឋអាមេរិក បាននិយាយ នៅពេលលោក ចុះហត្ថលេខាលើវិក័យប័ត្រគ្រប់គ្រងរូបិយប័ណ្ណអេឡិចត្រូនិកនៅឯពិធីមួយនៅសេតវិមាន កាលពីថ្ងៃសុក្រថា BRICS បានធ្លាក់ចុះយ៉ាងរហ័ស។ ពួកគេចង់ព្យាយាមគ្រប់គ្រងប្រាក់ដុល្លារ ឥទ្ធិពលនៃប្រាក់ដុល្លារ និងស្តង់ដារនៃប្រាក់ដុល្លារ។
លោក បានបន្ថែមថា អ្នកណាដែលនៅក្នុងសម្ព័ន្ធ BRICS យើងនឹងយកពន្ធ ១០ ភាគរយ ហើយមកទល់ពេលនេះ គ្មាននរណាម្នាក់ចេញមកប្រតិកម្ម ជុំវិញបញ្ហានេះទេ។

លោក បន្តថា យើងមិនអនុញ្ញាតឱ្យប្រាក់ដុល្លារធ្លាក់ចុះនោះទេ។ ប្រសិនបើយើងមានប្រធានាធិបតីឆ្លាតវៃនោះនឹងមិនអនុញ្ញាតឱ្យប្រាក់ដុល្លារធ្លាក់ចុះនោះទេ។
ប្លុក BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ។ ក្នុងឆ្នាំ ២០១១ អាហ្រ្វិកខាងត្បូង បានចូលរួមជាសមាជិកដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិនស្រាប់។ អេហ្ស៊ីប អ៊ីរ៉ង់ អារ៉ាប់រួម និងអេត្យូពីបានក្លាយជាសមាជិកពេញសិទ្ធិ ក្នុងឆ្នាំ ២០២៤ ។ កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ ឥណ្ឌូនេស៊ី បានចូលរួមជាមួយ BRICS ជាសមាជិកពេញសិទ្ធិ ផងដែរ៕

ដោយ៖ ពេជ្រ