កីឡាករប្រដាល់សកល Manny Pacquiao បានត្រឡប់ពីការចូលនិវត្តន៍វិញ ដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោក WBC ទល់នឹង Mario Barrios នាថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅសង្វៀនស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។
វាគឺជាការប្រកួតលក្ខណៈអាជីពលើកដំបូងសម្រាប់ខ្លាកំណាចចាស់វស្សា វ័យ ៤៦ឆ្នាំរូបនេះគិតចាប់តាំងពីខែសីហា ឆ្នាំ២០២១ ភ្លាមៗផងដែរ ក្រោយពេលរូបលោកប្រកាសចេញពីការចូលនិវត្តន៍នាអំឡុងខែឧសភា ឆ្នាំ២០២៥។
គួរបញ្ជាក់ផងថា Pac Man ធ្លាប់ឈ្នះ ៦២លើក ក្នុងចំណោមប្រកួតសរុប ៧២លើកលលក្ខណៈអាជីព និងបានកំពុងកាន់កាប់កំណត់ត្រាឈ្នះខ្សែក្រវាត់ WBA Super កាលឆ្នាំ២០១៩ ទាំងដែលរូបលោកមានវ័យ ៤០ឆ្នាំទៅហើយ គ្រាដែលគូប្រជែង Barrios របស់ម្ចាស់ផ្ទះអាមេរិកដែលមានអាយុតិចជាង Pacquiao ១៦ឆ្នាំនោះ មានស្ថិតិឈ្នះ ២៩លើក និងស្មើ ១លើក និងចាញ់ ២លើក ក្នុងចំណោមប្រកួត ៣១ប្រកួតសរុប៕
