ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅរុស្ស៊ី លោក Kazem Jalali បាននិយាយថា ការគំរាមកំហែងជម្លោះនៅមជ្ឈិមបូព៌ានឹងកើនឡើងដល់ដំណាក់កាលក្តៅគគុក ដែលវាមិនទាន់បិទបញ្ចប់នៅឡើយ។

លោក Jalali បានលើកឡើងថា របបអ៊ីស្រាអែល នឹងនៅតែយាយីលើតំបន់មជ្ឈិមបូព៌ារហូតដល់ពេលវេលាណាមួយ។
យោងតាមអ្នកការទូតរូបនេះ បន្ថែមថា អ៊ីស្រាអែល បានបង្កភាពចលាចលនៅក្នុងតំបន់ និងខិតខំប្រឹងប្រែង ដើម្បីបង្អាក់កិច្ចសន្ទនាសន្តិភាព។
យោងតាមលោក Jalali បន្តថា យើងមិនបានផ្តួចផ្តើមសង្រ្គាមនេះទេ។ ប៉ុន្តែគេជាអ្នកឈ្លានពានយើងមុន ។
កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ តិចជាងមួយថ្ងៃក្រោយមក អ៊ីរ៉ង់ បានធ្វើការវាយប្រហារសងសឹក ដែលនាំឲ្យជម្លោះកាន់តែរីកធំ ៕

ដោយ៖ ពេជ្រ