នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនោះបានធ្វើការពិនិត្យលើការវិវឌ្ឍក្នុងការអនុវត្តផែនការសកម្មភាពដើម្បីពង្រឹងការអនុវត្តនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ (២០២៣-២០២៧) ពិធីសារចូលសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ និងសេចក្ដីព្រាងសេចក្ដីសម្រេចនៃសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែដែលនឹងដាក់ជូនមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០៕
