​មហោស្រពភាពយន្តរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៥ បានប្រារព្ធធ្វើ

នៅថ្ងៃទី ៣ ខែកក្កដា មហោស្រពភាពយន្តរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៥ ដែលសហការរៀបចំដោយរដ្ឋបាលជាតិភាពយន្តចិននិងរដ្ឋបាលក្រុង Chongqing បានប្រារព្ធធ្វើនៅទីក្រុង Chongqing ប្រទេសចិន ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។

លោក Shen Haixiong បានលើកឡើងថា ប្រធានរដ្ឋចិនលោក Xi Jinping បានលើកឡើងក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅក្រុង Astana ថា ការសន្ទនារវាងអរិយធម៌បានដើរតួនាទីកាន់តែសំខាន់ឡើងៗក្នុងការជំរុញសន្តិភាពនិងសុខដុមនីយកម្មនៃពិភពលោក ។ ប្រការនេះមិនត្រឹមតែជាការយល់ដឹងយ៉ាងស៊ីជម្រៅអំពីស្ថានការណ៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការរំពឹងទុកយ៉ាងកក់ក្តៅរបស់ប្រជាជននៃបណ្តាប្រទេសនានាស្តីពីការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាផងដែរ ។ សូមយើងទាំងអស់គ្នារួមចំណែកជាកម្លាំងរបស់អ្នកប្រកបអាជីពខាងវិស័យភាពយន្តសម្រាប់ការជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិក្រោមការជំរុញនៃគោលគំនិត”ស្មារតីសៀងហៃ” !

Written by 

Related posts

Leave a Comment