ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង សូមជម្រាបជូនបងប្អូនពលករខ្មែរ និងសាធារណៈជនឲ្យបានជ្រាបជាព័ត៌មាន ចំពោះបងប្អូនពលករខ្មែរ ដែលមានបំណងចង់វិលត្រឡប់ចូលប្រទេសវិញ បងប្អូនអាចធ្វើដំណើរមកតាមច្រកទ្វារព្រំដែនអន្តរជាតិដូង(ខាងខ្មែរ)- ច្រកបានឡែម (ខាងថៃ) បានចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៤:០០រសៀល។
ករណីមានអ្វីប្រែប្រួល ប៉ុស្តិ៍នឹងធ្វើការជូនដំណឹងជាថ្មី សូមអរគុណ និងសូមជូនពរបងប្អូនធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព៕



