សិស្សានុសិស្សដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០១៤-២០២៥ ខេត្តស្វាយរៀងមាន៤៩៥៣នាក់

ស្វាយរៀង៖មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជននិងកីឡាចុះពិនិត្យនិងវាយតម្លៃត្រៀមការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សាឆ្នាំ២០២៤-២០២៥ខាងមុខនេះសម្រាប់ខេត្តស្វាយរៀង។

មានការអញ្ជើញអមដំណើរពីលោក ញ៉ែម សារី អភិបាលរងខេត្តលោកប្រធានមន្ទីរអប់រំ យុវជន និង កីឡា ខេត្ត មន្ត្រី នៃមន្ទីរអប់រំ លោកនាយក វិទ្យាល័យស្វាយរៀង វិទ្យាល័យ ស្វាយជ្រំ វិទ្យាល័យ ចេក និងតាមសាលា បឋមសិក្សា ជាច្រើន នាក់ផងដែរ។

លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំ យុវជន និង កីឡា ខេត្តស្វាយរៀង បានឲ្យដឹងថា៖ក្នុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១៨ខែសីហាឆ្នាំ២០២៥ខាងមុខនេះខេត្តស្វាយរៀងមាន មណ្ឌល ប្រឡង ចំនួន ៨មណ្ឌល បេក្ខជនសរុប ៤,៩៥៣ នាក់, ស្រី ២,៦៤៩ នាក់ ស្មើនឹង៖ ១៩៩ បន្ទប់។

លោក ប្រធានមន្ទីរ អប់រំ យុវជន និង កីឡា បានបន្ថែម ទៀត ថា ៖ថ្នាក់វិទ្យាសាស្ត្រមាន០២ មណ្ឌលមានបន្ទប់សរុប៤៧ បន្ទប់ មានបេក្ខជនសរុប ១,១៧២ នាក់ ស្រី៧២២នាក់ និង ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ០៦ មណ្ឌល មានបន្ទប់សរុប ១៥២ បន្ទប់ មានបេក្ខជនសរុប៣,៧៨១ នាក់ ស្រី ១,៩២៧ នាក់។

ឯកឧត្ដម បួយ ប៊ុណ្ណា អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡាបានមានប្រសាសន៍ ថា៖ ការកំណត់យកនិងរបៀបចំ មណ្ឌល ប្រឡង គឺមាន សារៈសំខាន់ ណាស់ សម្រាប់ មណ្ឌល និមួយៗ ទាំងរៀបចំនិងបំពេញបន្ថែមនៃបន្ទប់ប្រឡងព្រមទាំងសម្របសម្រួលលើការធ្វើដំណើរហូបចុកស្នាក់នៅរបស់ បេក្ខជននិងគណៈមេប្រយោគនៅក្នុងខេត្តស្វាយរៀង។

ឯកឧត្ដមអនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡាណែនាំដល់ មន្ទីរអប់រំ យុវជន និង កីឡា លោកនាយក វិទ្យាល័យ និងអ្នកពាក់ព័ន្ធត្រូវពិនិត្យស្ថានភាពជុំវិញមណ្ឌលប្រឡងនិងបន្ទប់ប្រឡងទាំងអស់ បន្ទប់និមួយៗត្រូវរៀបចំអោយបានល្អក្នុងនោះទាំង បរិស្ថាន ល្អ ទ្វារ បង្អូច អំពូលភ្លើង ក្តាខៀន តុ កៅអី ហើយត្រូវ មាន ឧបករណ៍ /ប្រដាប់បំពងសំឡេងនិងជួងជាដើម៕គឹមសេង

Written by 

Related posts

Leave a Comment