អ្នកជំនាញស្វីស ព្រមានកុំឲ្យអ៊ីរ៉ង់សងសឹក បើមិនដូច្នេះអាមេរិក នឹងពិបាកដកខ្លួនពីសង្គ្រាម

លោក Hicheme Lehmici លេខាធិការនៃវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងហ្សឺណែវ (GIPRI) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងជាប់គាំងក្នុងជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ រយៈពេលយូរ ក្នុងករណីដែលក្រុងតេហេរ៉ង់ បើកការសងសឹកលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី។

យោងតាម លោក Lehmici បានលើកឡើងថា អ៊ីរ៉ង់ មានសមត្ថភាពសងសឹក ដោយសារសក្តានុពលមីស៊ីលរបស់ពួកគេ។ ហើយពួកគេប្រាកដណាស់ថានឹងធ្វើបែបនេះ ដោយបន្ថែមថា សហរដ្ឋអាមេរិក គួរតែត្រៀមខ្លួនសម្រាប់ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក និងផលប្រយោជន៍អាមេរិកទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងតំបន់ឈូងសមុទ្រ។

ទន្ទឹមនោះ លោក​ ក៏បាន​ព្រមាន​ថា ទីក្រុង​វ៉ាស៊ីនតោន ​នឹង​ត្រូវ​ជាប់គាំង​ក្នុង​ជម្លោះ​នេះរយៈពេលវែង ផងដែរ។

កាលពីយប់ថ្ងៃទី ២១ ឈានចូល ២២ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែរចំនួន ៣ នៅអ៊ីរ៉ង់គឺ Isfahan, Natanz និង Fordow ដោយថាជាការព្រមានឱ្យអ៊ីរ៉ង់បញ្ឈប់ជម្លោះ។ រហូតមកដល់ពេលនេះ អ៊ីរ៉ង់ ត្រូវបានវាយប្រហារជារៀងរាល់ថ្ងៃដោយអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនា។ គោលបំណងដែលបានប្រកាសរបស់អ៊ីស្រាអែលគឺដើម្បីកម្ទេចកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment