អតីត​អង្គរក្ស Ronaldo បង្ហើប​ពី​ប្រាក់កម្រៃដែលទទួលបានពីខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ

អតីត​អង្គរក្ស​របស់​កីឡាករ Cristiano Ronaldo លោក Hichman Bukhari កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ប្រាក់​កម្រៃ​ដ៏​ច្រើន​ដែល​ខ្លួន​ទទួល​បាន​អំឡុង​ពេល​ការពារ​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ ព្រមទាំង​បាន​សរសើរ និង​ហៅ Ronaldo ថា​ជា​ចៅហ្វាយ​ដ៏​ល្អ​បំផុត​។

​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​ទូរទស្សន៍ Telecinco របស់​អេ​ស្ប៉ា​ញលោក Bukhari បាន​ទម្លាយ​ពី​ប្រាក់​កម្រៃ​ដែល​លោក​ទទួល​បាន ៨៥០​ផោន ឬ ១ ១៥០​ដុល្លារ​អា​មេ​រិ​ក្នុង​មួយ​ថ្ងៃ ឬ​ជាង ៥ ៧០០​ដុល្លារ​ក្នុង​មួ​យស​ប្តា​ហ៍ ដោយ​មួ​យស​ប្តា​ហ៍​ធ្វើការ​ប្រាំ​ថ្ងៃ និង​ជាង ២៨ ៧០០​ដុល្លារ​ក្នុង​មួយ​ខែ ឬ ៣៤៥ ៤០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​៕

Written by 

Related posts

Leave a Comment