កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ីរ៉ង់ កំណត់គោលដៅវាយប្រហាររាប់សិបទីតាំងក្នុងប្រទេសអ៊ីស្រាអែលដែលជាការសងសឹក ។

យោងតាមកងឆ្មាំ បញ្ជាក់ថា ទីតាំងយោធា និងមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែលសុទ្ធសឹងតែរងការវាយប្រហារ ដែលជាការឆ្លើយតបរបស់អ៊ីរ៉ង់ ។
អ៊ីរ៉ង់ បានឆ្លើយតបយ៉ាងរហ័សទៅនឹងអ្វីដែលអ៊ីស្រាអែល បានវាយប្រហារលើខ្លួន កាលពីពេលថ្មីៗនេះ ដោយបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅបាញ់ដល់ទឹកដីក្រុងយេរ៉ូសាឡឹមតែម្ដង៕

ដោយ៖ ពេជ្រ