De Bruyne បានបំពេញការផ្ទេរទៅក្លិប​ Napoli ជាផ្លូវការហើយ ​

ខ្សែបម្រើ​ Kevin de Bruyne បានចុះកិច្ចសន្យាលេងឱ្យក្លិបពពកស Napoli ​ ជាផ្លូវការហើយ បន្ទាប់ពីអស់សុពលភាពកិច្ចសន្យាជាមួយក្លិបអង់គ្លេស មេឃខៀវ Manchester City នារដូវកាលនេះ។

​ជុំវិញការផ្ទេរនេះមិនបានបញ្ជាក់ពីកិច្ចសន្យារបស់ De Bruyne ឡើយ ដ្បិតពួកគេយករូបគេមិនអស់តម្លៃផ្ទេរ ក្រោយចាកចេញពី Man City ជាទីដែលរូបគេលេងបាន ១០ឆ្នាំ ​។

មុនពេលសម្រេចចិត្តមកចូលរួមជាមួយ Napoli អតីតប្រធានក្រុមមេឃខៀវរូបនេះ ក៏ធ្លាប់ត្រូវបានទាក់ទងដោយ Chelsea និង Tottenham ផងដែរ រួមទាំងក្លិបមកពីអាមេរិក លេងនៅ Major League Soccer គឺ Chicago Fire ទៀតផង៕

Written by 

Related posts

Leave a Comment