កិច្ចចរចាពន្ធគយ ជប៉ុន-អាមេរិក ជិតឈានដល់ការព្រមព្រៀងជាផ្លូវការហើយ

ប្រធាន​អ្នក​ចរចា​ពន្ធគយ​របស់​ប្រទេស​ជប៉ុន​លោក Akazawa Ryosei បាន​វិល​ត្រឡប់​មកប្រទេសជប៉ុន​វិញ​ហើយ បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​សមាជិក​កំពូល​នៃ​រដ្ឋបាល​អាមេរិក។  លោក Akazawa បាននិយាយថា ប្រសិនបើមានវឌ្ឍនភាពនៅក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី មេដឹកនាំនៃប្រទេសទាំងពីរអាចផ្លាស់ប្តូរយោបល់គ្នាក្នុងក្តីសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងមួយ។

លោក Akazawa បានរាយការណ៍ទៅនាយករដ្ឋមន្ត្រី Ishiba Shigeru និងប្រធានខុទ្ទកាល័យលោក Hayashi Yoshimasa អំពីកិច្ចប្រជុំរបស់គាត់ជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។  អ្នក​ទាំង​បី​បាន​ពិភាក្សា​គ្នា​អំពី​យុទ្ធសាស្ត្រ​អ្វី​ដែល​ជប៉ុន​គួរ​ធ្វើ​ក្នុង​ការ​ចរចា​ជាមួយ​អាមេរិក។

បន្ទាប់ពីកិច្ចប្រជុំ លោក Akazawa បាននិយាយថា ប្រទេសទាំងពីរបាននឹងកំពុងពិភាក្សាអំពីការពង្រីកពាណិជ្ជកម្ម វិធានការមិនមែនពន្ធគយ និងកិច្ចសហប្រតិបត្តិការសន្តិសុខសេដ្ឋកិច្ច។ លោក​បាន​បន្ថែម​ថា លោកក៏​បាន​ទទួល​ការ​ណែនាំ​ពី Ishiba សម្រាប់​ការ​ចរចា​បន្ត​ទៅ​មុខ។ លោកថា រដ្ឋាភិបាល​ជប៉ុនប្រកាន់​ជំហរ​ថា ខ្លួន​ដាក់​អាទិភាព​លើ​ការ​ការពារ​ផលប្រយោជន៍​ជាតិ។

ក្នុងពេលជាមួយគ្នានេះ ក្រុមអ្នកចរចាព្យាយាមឈានដល់កិច្ចព្រមព្រៀងរវាង Ishiba និង Trump នៅក្រៅកិច្ចប្រជុំកំពូល G7 នៅសប្តាហ៍ក្រោយនៅប្រទេសកាណាដា។ ទោះយ៉ាងណាក៏ដោយ លោក Akazawa បានទទួលស្គាល់ថា ការងារបន្ថែមទៀតត្រូវតែធ្វើសម្រាប់ឲ្យមាកិច្ចព្រមព្រៀងកើតឡើង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment