តៃវ៉ាន់​ ចោទ​ចិន​ថា​ មកក្រឡឹងកោះទៀតហើយ

តៃវ៉ាន់ បានចោទប្រកាន់ប្រទេសចិន កាលពីថ្ងៃសុក្រ ពីការបង្កើនភាពតានតឹងនៅក្នុងតំបន់ជាមួយនឹងការល្បាតយោធាបង្កហេតុ ដោយប្រើប្រាស់យន្តហោះចម្បាំង និងនាវាចម្បាំងនៅជិតកោះ  ជាទម្លាប់។

តៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានត្អូញត្អែរអំពីសមយុទ្ធយោធាចិនម្តងហើយម្តងទៀត និងការល្បាតនៅក្បែរកោះនោះ។ ចាប់តាំងពីប្រធានាធិបតី លោក William Lai Ching-te ចូលកាន់តំណែង កាលពីឆ្នាំមុន ប្រទេសចិន បានចាប់ផ្ដើមសមយុទ្ធត្រៀមសង្គ្រាមធំៗចំនួន ៣ លើក។

យោងតាមក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីការកត់ត្រាយន្តហោះយោធាចិនចំនួន ២១ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 ដែលប្រតិបត្តិការជាមួយនាវាចម្បាំង ដើម្បីអនុវត្តការល្បាតត្រៀមប្រយុទ្ធរួមគ្នា និងរំខានដែនអាកាស និងសមុទ្រជុំវិញកោះ។

ក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា ទង្វើទាំងនេះជាការញុះញង់ខ្លាំង និងមិនយកចិត្តទុកដាក់នូវសិទ្ធិដែនសមុទ្ររបស់ប្រទេសដទៃ នាំមកនូវការព្រួយបារម្ភ និងការគំរាមកំហែងដល់តំបន់ ហើយធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ ផងដែរ។

គួរបញ្ជាក់ថា ចិន តែងតែបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំង ទៅល្បាតនៅជុំវិញកោះតៃវ៉ាន់ ដែលខ្លួនធ្លាប់ទាមទារថាជាទឹកដី៕

ដោយ៖ ពេជ្រ         

Written by 

Related posts

Leave a Comment