អង់គ្លេស​ ត្រៀមរួចហើយ បង្កើតនាវាមុជទឹក​ ១២​គ្រឿង​ សំដៅទល់មុខរុស្សី​

រដ្ឋាភិបាលអង់គ្លេស បាននិយាយ នៅលើគេហទំព័ររបស់ខ្លួនថា ចក្រភពនេះនឹងបង្កើតនាវាមុជទឹកនុយក្លេអ៊ែរវាយប្រហារ ចំនួន ១២ គ្រឿង ដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី។

យោងតាមរដ្ឋាភិបាល បានឲ្យដឹងថា កងនាវានេះ នឹងត្រូវដាក់ពង្រាយជាមួយនឹងនាវាមុជទឹកប្រភេទ SSN-AUKUS និងអាវុធធម្មតា។ គម្រោងនេះ នឹងធ្វើឡើងរវាងសម្ព័ន្ធមិត្តយោធា AUKUS ដែលមានប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍ ដែលដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិ លោក John Healey និយាយថា នាវាមុជទឹកយើងល្បាត មួយថ្ងៃ ៧ម៉ោង ដើម្បីរក្សាសុវត្ថិភាពយើង និងសម្ព័ន្ធមិត្តរបស់យើង ប៉ុន្តែយើងដឹងថាការគំរាមកំហែងកំពុងកើនឡើង ហើយយើងត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ីណាមួយ។

សេចក្តីប្រកាសស្តីពីការបង្កើតនាវាមុជទឹកនេះ នឹងត្រូវធ្វើឡើងដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅថ្ងៃទី ២ ខែមិថុនា ដែលជាផ្នែកនៃបទបង្ហាញនៃការត្រួតពិនិត្យយុទ្ធសាស្ត្រការពារជាតិ។ ឯកសារដែលត្រូវបានរៀបចំអស់រយៈពេលជាច្រើនខែ នឹងមានអនុសាសន៍ចំនួន ៦២ ស្តីពីការពង្រឹងការការពារ និងរាយបញ្ជីការគំរាមកំហែងសំខាន់ៗចំពោះប្រទេស។

សេចក្តីថ្លែងការណ៍ បានដកស្រង់ចំណុចមួយចំនួននៃសុន្ទរកថានាពេលរបស់លោក Starmer ថា ការត្រួតពិនិត្យយុទ្ធសាស្ត្រការពារជាតិនេះនឹងធានាឱ្យចក្រភពអង់គ្លេស ងើបឡើងចំពោះបញ្ហាប្រឈម ហើយកងកម្លាំងប្រដាប់អាវុធមានឧបករណ៍ដែលពួកគេត្រូវការ ។

ទោះជាយ៉ាងណា ស្ថានទូតរុស្ស៊ីប្រចាំនៅអង់គ្លេស បានបញ្ជាក់ថា រុស្ស៊ី មិនបានគំរាមកំហែងចក្រភពអង់គ្លេសទេ៕

ដោយ៖ ពេជ្រ         

Written by 

Related posts

Leave a Comment