ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយប្រធានាធិបតីទីមួយរបស់ប្រទេសកាហ្សាក់ស្ថាន លោក Nursultan Nazarbayev នៅវិមានក្រឹមឡាំង។ នេះបើយោងតាម លេខាធិការសារព័ត៌មានប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាន។
លោកបានថ្លែងថា “ថ្ងៃនេះប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានជួបពិភាក្សាជាមួយប្រធានាធិបតីទីមួយរបស់ប្រទេសកាហ្សាក់ស្ថានលោកNursultan Nazarbayev ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូខណជំនួបនោះធ្វើទ្បើងនៅវិមានក្រឹមទ្បាំង។ យ៉ាងណាក៏ដោយព័ត៌មានពិស្តារនៃជំនួបនោះមិនទាន់ត្រូវបានបង្ហាញនៅទ្បើយទេ៕

ដោយ៖ ពេជ្រ