សំបុត្រវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ជិត ៦ពាន់សន្លឹកទៀត ត្រូវបានលក់អស់ត្រឹមរយៈពេល​១ម៉ោង

ក្លិបព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៥ ខែឧសភានេះ បានដាក់លក់សំបុត្រទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024/25 បន្ថែម ខណៈសំបុត្រប្រមាណ ៥,៦០០សន្លឹក បានលក់អស់គ្មានសល់ត្រឹមរយៈពេលមិនដល់ ១ម៉ោង ទោះបីមានការកំណត់ក្នុងម្នាក់ទិញបានត្រឹម ២សន្លឹកក៏ដោយ ។

វគ្គផ្ដាច់ព្រ័ត្រការប្រកួតនៅសល់ ៥ថ្ងៃទៀតនឹងមកដល់ រវាងក្លិបព្រះខ័នរាជស្វាយរៀង និងក្លិប FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន នៃការដណ្តើមពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី៕

Written by 

Related posts

Leave a Comment