លោក Lopetegui ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកាតា

លោក Julen Lopetegui ដែលធ្លាប់ដឹកនាំក្រុមញញួរធំ West Ham United   ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីនៃក្រុមជម្រើសជាតិកាតា ក្រោមកិច្ចសន្យាដល់ឆ្នាំ២០២៧។

គោលដៅចំបងរបស់លោក Lopetegui គឺដឹកនាំប្រទេសម្ចាស់ផ្ទះ World Cup 2022 ក្នុងការស្វែងរកកៅអីទៅលេង World Cup នាឆ្នាំក្រោយនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។  

កន្លងមកលោក Lopetegui ក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ នាអំឡុងឆ្នាំ២០១៦ និងត្រូវបានដកតំណែង មុនពេល ២ថ្ងៃចាប់ផ្តើម World Cup 2018 នៅប្រទេសរុស្ស៊ី ក៏ព្រោះតែលោកយល់ព្រមដឹកនាំក្រុមអធិរាជស Real Madrid៕

Written by 

Related posts

Leave a Comment