ខ្សែប្រយុទ្ធខ្ចីជើងរបស់ Aston Villa កីឡាករ Marcus Rashford ត្រូវបានគេរំពឹងថានឹងអវត្តមានសម្រាប់រដូវកាលដែលនៅសេសសល់ជាមួយនឹងរបួសសរសៃពួរ។
Rashford បានរងរបួសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ពេល Aston Villa ប្រកួតចាញ Crystal Palace កាលពីថ្ងៃសៅរ៍ ហើយកំពុងត្រូវបានវាយតម្លៃលើបញ្ហារបួសសរសៃពួររបស់គេ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះកំពុងលេងឲ្យ Aston Villa ក្នុងនាមជាកីឡាករខ្ចីជើងពី Manchester United អាចត្រលប់មកវិញមុនពេលបញ្ចប់យុទ្ធនាការ Premier League ។
ទោះបីជាយ៉ាងណាក៏ដោយ របួសរបស់ Rashford ទំនងអាចនឹងជាទាន់ពេលវេលាសម្រាប់ការប្រកួតរបស់អង់គ្លេសក្នុងខែមិថុនា ដែលជាការប្រកួតជម្រុះ World Cup ជាមួយ Andorra និងការប្រកួតមិត្តភាពជាមួយសេណេហ្គាល់។
ប្រសិនបើ Rashford ត្រលប់មកវិញនោះ ការបង្ហាញខ្លួនក្នុងលីគចុងក្រោយរបស់ Rashford នឹងប៉ះ Tottenham នៅថ្ងៃទី ១៨ ខែឧសភា ដោយសាររូបគេមិនមានសិទ្ធិលេងក្នុងការប្រកួតចុងក្រោយរបស់ Villa ទល់នឹង United នៅថ្ងៃទី ២៥ ឧសភានោះទេ៕
