គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀងលោក Pep Muñoz 🩼🥹បានចេញមកបញ្ជាក់អំពីស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធ Gabi នៅសន្និសីទសារព័ត៌មានមុនប៉ះអង្គរថាយហ្គឺរ ថ្ងៃស្អែកក្នុងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគថា«សម្រាប់ Gabi យើងចង់ Update របួសរបស់គេ ចឹងច្បាស់ណាស់ការប្រកួតនេះ (ទល់នឹង អង្គរថាយហ្គឺរ ស្អែក) គឺ Gabi លេងអត់បានទេ ហើយឥលូវនេះយើងកំពុងរង់ចាំរបាយការណ៍របួសរបស់គេពីប្រទេសថៃ ប៉ុន្តែការសិក្សារបស់យើង របួសនេះមិនជាធ្ងន់ធ្ងរនោះទេ អ៊ីចឹងសង្ឃឹមថាប្រកួតក្រោយទៀត Gabi អាចចូលលេងបាន»។
សូមជម្រាបថា ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយរៀងកីឡាករ Gabi បានរងរបួសសរសៃពួរខាងក្រោយ ក្នុងអំឡុងពេលប្រកួតជាមួយបឹងកេត ក្នុងការប្រកួតជើងទី១ វគ្គ៤ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ថ្នាក់ជាតិ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) នៅពហុកីឡដ្ឋានជាតិអូឡាំពិតកាលពីថ្ងៃពុធ៕
