សិក្ខាសាលាពិគ្រោះយោបល់លើកទី២ស្តីពី “ការរៀបចំឯកសារមហាសង្រ្កាន្តចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ”

នៅទីស្តីការក្រសួងនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្ដីពី “ការរៀបចំឯកសារមហាសង្រ្កាន្តចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ” នៅសាលអង្គរវត្ត ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

 សិក្ខាសាលានោះស្ថិតក្រោមវត្តមានលោក ហាប់ ទូច រដ្ឋមន្ត្រីស្តីទី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រះសង្ឃ មន្ទីររាជធានី-ខេត្ត អ្នកស្រាវជ្រាវ អង្គការសមាគម និងតាអាចារ្យ លោកតា លោកយាយ ដែលតំណាងសហគមន៍ ចំនួនប្រមាណ ១៧០អង្គ/នាក់។

 សិក្ខាសាលានេះ ដើម្បីផ្តល់ការគាំទ្រ ពិភាក្សាយោបល់ និងផ្តល់ធាតុចូលបន្ថែម សម្រាប់ឲ្យការរៀបចំឯកសារនេះឲ្យកាន់តែទូលំទូលាយ ពេញលេញ រឹងមាំ និងទទួលបានជោគជ័យ៕

Written by 

Related posts

Leave a Comment