ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញថា អ៊ុយក្រែន អាចបំភ្លេចចោលបាន គោលបំណងចង់ចូលរួមក្នុងអង្គការណាតូ។

ការបញ្ជាករបស់លោក Trump ធ្វើទ្បើងនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតអំពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី និងការចូលរួមរបស់អ៊ុយក្រែនទៅក្នុងសម្ព័ន្ធមិត្តយោធាលោកខាងលិចនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
លោក Trump បាននិយាយថា ការជជែកពិភាក្សាអំពីការចូលរួមក្នុងអង្គការណាតូ គឺប្រហែលជាហេតុផលដែលរឿងទាំងមូលត្រូវបានគេមើលឃើញថា មានឥទ្ធិពលលើការចរចាបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ដូច្នេះមិនត្រូវនិយាយពីការចូលរួមជាមួយណាតូទេ។
អ៊ុយក្រែន ដែលបាននិងកំពុងការពារខ្លួនប្រឆាំងនឹងការឈ្លានពានពេញលេញរបស់រុស្ស៊ីអស់រយៈពេល ៣ ឆ្នាំដោយមានការគាំទ្រពីលោកខាងលិច បានស្វែងរកជាយូរមកហើយដើម្បីចូលរួមជាមួយសម្ព័ន្ធភាពយោធាណាតូ។
ចំណែកភាគីរុស្សីបានអះអាងម្តងហើយម្តងទៀតថា NATO គំរាមកំហែងសន្តិសុខរបស់ខ្លួន និងបង្ហាញភាពត្រឹមត្រូវចំពោះការលុកលុយប្រទេសជិតខាង ក្រោមហេតុផលរារាំងអ៊ុយក្រែនពីការចូលរួមក្នុងសម្ព័ន្ធមិត្តណាតូ។
អនុប្រធានាធិបតីអាមេរិកលោក JD Vance ដែលនៅតុចរចានោះក៏បានធ្វើអន្តរាគមន៍ ហើយបាននិយាយថា លោក Trump ត្រូវបាន “ចោទប្រកាន់ទុកជាមុន” ពីបទធ្វើសម្បទានច្រើនដល់រុស្ស៊ី រាល់ពេលដែលគាត់ធ្វើកិច្ចការងារការទូត។ លោក Vance បាននិយាយថា «លោក Trump មិនបានទទួលខុសត្រូវចំពោះអ្នកណានោះទេ។
នៅឯកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែននៅទីក្រុងប្រ៊ុចសែលកាលពីពីរសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកPete Hegseth បាននិយាយថារដ្ឋបាល Trump មិនជឿថាសមាជិកភាពណាតូសម្រាប់អ៊ុយក្រែនគឺជាលទ្ធផលជាក់ស្តែងនៃការចរចាបញ្ចប់សង្គ្រាមនោះទេ។ លោកថាសម្ព័ន្ធភាពណាតូបានធានាដល់អ៊ុយក្រែនកាលពីឆ្នាំមុនថា វាស្ថិតនៅលើ “ផ្លូវដែលអ៊ុយក្រែនមិនអាចត្រឡប់វិញបាន” ទៅកាន់សមាជិកភាពណាតូ។ នេះបើយោងតាមឯកសារបញ្ចប់នៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែកក្កដា៕

ដោយ៖ ពេជ្រ