លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បាននិយាយមុនប៉ះវិសាខា ល្ងាចនេះថា«វានឹងក្លាយជាការប្រកួតមួយមានការប្រកួតប្រជែងខ្លាំង ដែលគួរឲ្យចង់ទស្សនា ព្រោះវិសាខាជាក្រុមដែលមានមហិច្ចតាក្នុងការឈ្នះជើងឯក ហើយយើងនឹងរង់ចាំមើលថាតើវានឹងបញ្ចប់ទៅដោយរបៀបណា។» លោកបន្តថា វិសាខាមានអ្នកគាំទ្ររបស់គេ ហើយសម្រាប់យើងអ្នកគាំទ្រក៏នឹងមកទីនេះដែរ។ វិសាខាកំពុងតែធ្វើបានល្អនៅពេលថ្មីៗនេះ ដូច្នេះវាមិនងាយស្រួលសម្រាប់យើងនោះទេ។ចុងក្រោយខ្ញុំគិតថាវិសាខានៅតែជាក្រុមដែលកំពុងតែប្រកួតប្រជែងដណ្តើមពាន ដូច្នេះវានឹងក្លាយជាការប្រកួតមួយដ៏សំខាន់សម្រាប់ក្រុមទាំងពីរ។ ពួកគេមានកីឡាករដែលមានគុណភាពច្រើន ប៉ុន្តែយើងនឹងទៅទីនោះដើម្បីឈ្នះការប្រកួត។»
សូមជម្រាបថា ក្រុមភ្នំពេញក្រោន នឹងត្រូវជួបក្លិបបាល់ទាត់វិសាខា នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ១៨:00 ដែលជាការប្រកួតដ៏ធំប្រចាំសប្តាហ៍ទី២៣ នៃក្របខណ្ឌលីគកំពូលកម្ពុជា តំបន់ Top6៕
