លោក Han Zheng តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមពិធីឡើងកាន់មុខតំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក

អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃទី១៧ខែមករាថា តបតាមការអញ្ជើញរបស់សហរដ្ឋអាមេរិក លោក Han Zhengតំ ណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញធ្វើដំណើរទៅកាន់ក្រុងវ៉ាស៊ីនតោនរដ្ឋធានីសហរដ្ឋអាមេរិកដើម្បីចូលរួមពិធីឡើងកាន់មុខតំណែងរបស់លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកដែលនឹងរៀបចំធ្វើនៅថ្ងៃទី២០ខែមករាខាងមុខនេះ។

ប្រទេសចិនចាត់ទុកនិងអភិវឌ្ឍទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកដោយអនុលោមតាមគោលការណ៍គោរពគ្នាទៅវិញទៅមក  រួមរស់ដោយសន្តិសហវិជ្ជមាននិងធ្វើ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាប់រហូតមក។ ចិនរីករាយធ្វើការជាមួយរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកដើម្បីបង្កើនការប្រាស្រ័យទាក់ទង គ្រប់គ្រងការខ្វែងគំនិតដោយសមរម្យ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក រួមគ្នាជំរុញឱ្យទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកអភិវឌ្ឍប្រកបដោយស្ថិរភាព ល្អប្រសើរនិងជានិរន្តរភាព ដើម្បីត្រួសត្រាយមាគ៏ាមួយរស់ជាមួយគ្នាដ៏ត្រឹមត្រូវរវាងប្រទេសចិននិងសហរដ្ឋអាមេរិកក្នុងយុគសម័យថ្មី៕

 

Written by 

Related posts

Leave a Comment