អ្នកជំនាញ៖ បើអាមេរិក បាន Greenland នោះនឹងមានប្រៀបផ្នែកយោធា លើរុស្ស៊ី ចិន និងអឺរ៉ុប

សហរដ្ឋអាមេរិក មានបំណងប្រើប្រាស់កោះ Greenland ដើម្បីបង្កើនឥទ្ធិពលយោធារបស់ខ្លួន និងដាក់សម្ពាធលើរុស្ស៊ី និងចិន ក៏ដូចជាប្រទេសនៅអឺរ៉ុបមួយចំនួន។ នេះបើយោងតាមអ្នកជំនាញ។

លោក Yury Knutov អ្នកជំនាញយោធា និងជានាយកសារមន្ទីរនៃកងកម្លាំងការពារដែនអាកាស បានកត់សម្គាល់ថា Greenland គឺជាកន្លែងសម្រាប់មូលដ្ឋានអវកាស Pituffik របស់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានមុខងារជាប្រព័ន្ធព្រមានកាំជ្រួច និងតាមដានតំបន់អាក់ទិក។

លើសពីនេះទៀត នៅមានសំណល់នៃមូលដ្ឋានមួយទៀតនៅលើកោះ ដែលកាំជ្រួចរយៈចម្ងាយមធ្យមជាច្រើនត្រូវបានគេគ្រោងដាក់ពង្រាយក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ប៉ុន្តែគម្រោងនេះត្រូវគេបោះបង់ចោល។

 លោក Knutov ក៏បានពន្យល់ថា សហរដ្ឋអាមេរិក ត្រូវការមូលដ្ឋានបែបនេះ ដើម្បីដាក់សម្ពាធយោធាលើប្រទេសត្រូវ។ បើ​តាម​លោក បើ​គ្មាន​ Greenland ទេ តំបន់អាកទិក​ ស្ទើរតែ​មិន​អាច​ចូល​កៀកអាមេរិក​ទេ ដោយសារ​ផ្ទាំងទឹកកក ខណរុស្ស៊ី​មាន​ម៉ាស៊ីន​បំបែក​ទឹកកក​ប្រើ​ម៉ាស៊ូត ៣៤ គ្រឿង និង​ម៉ាស៊ីន​បំបែក​ទឹកកក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ៧ គ្រឿង។

គួរបញ្ជាក់ថា មុនពេលចូលកាន់តំណែងជាផ្លូវការលោកប្រធានាធិបតី Donald Trump បានប្រកាសពីបំណងចង់ទិញកោះ Greenland មួយនេះ ខណដែលគេជឿថាជាតំបន់ស្នូលដ៏សំខាន់សម្រាប់អាមេរិក ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment