តុលាការ បញ្ជូនខ្លួនលោក Yoon ទៅមន្ទីរឃុំឃាំងហើយ ក្រោយការសាកសួរ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួន នៅថ្ងៃពុធនេះជាផ្នែកមួយនៃការស៊ើបអង្កេតលើការបះបោរដែលត្រូវចោទប្រកាន់ ដើម្បីបញ្ជូនទៅមជ្ឈមណ្ឌលឃុំឃាំង។

លោក Yoon Suk Yeol គឺជាប្រធានាធិបតីដែលកាន់អំណាចដំបូងគេរងការចាប់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង រួមទាំងឥស្សរជនខ្ពស់ផ្សេងទៀតមានដូចជាអតីតប្រធានាធិបតីលោក Park Geun-hye និងប្រធានក្រុមហ៊ុន Samsung Electronics លោក Jay Y Lee ដែលត្រូវបញ្ជូនទៅមជ្ឈមណ្ឌលឃុំឃាំង នៅទីក្រុងសេអ៊ូលផងដែរ ។

លោក Yoon បានយល់ព្រមបង្ហាញមុខក្នុងការសាកសួរ នៅថ្ងៃនេះ តាមដីកាកោះហៅរបស់តុលាការ ដែលលោក អះអាងថា ការសម្រេចចិត្តនេះ ដើម្បីជៀសវាងការបង្ហូរឈាម ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment