លោក Zidane ​ផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់​ទៅដឹកនាំបាល់ទាត់វិញ បន្ទាប់​ពី​​ចាក​ចេញជិត៤ឆ្នាំ​

លោក Zinedine Zidane ត្រូវ​បាន​គេ​ភ្ជាប់​ជាមួយ​នឹង​ការ​វិល​ត្រឡប់​ទៅ​កាន់​ការ​គ្រប់​គ្រង​បាល់ទាត់​វិញ​បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ការ​ប្រកួត​ជិត​៤​ឆ្នាំ។

លោក Zidane បានបញ្ចប់អាជីពជាលើកទី២ និងចុងក្រោយបំផុតរបស់លោកនៅ Real Madrid ក្នុងឆ្នាំ ២០២១ បន្ទាប់ពីបរាជ័យក្នុងការឈ្នះពានរង្វាន់ក្នុងរដូវកាលចុងក្រោយរបស់លោក។

ក្នុងការដឹកនាំគ្រូបង្វឹកដ៏ឆ្នើមរូបនេះបានឈ្នះពានរង្វាន់ Champions League ចំនួន៣ជាមួយក្រុម Real ក្នុងអំឡុងពេលដឹកនាំដំបូងរបស់លោក និងបានលើក La Liga ក្នុងឆ្នាំ ២០១៧ និង ២០២០។

លោកត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបជាច្រើនចាប់តាំងពីពេលនោះមក ជាមួយនឹងរបាយការណ៍កាលពីឆ្នាំមុនដែលអះអាងថាលោកគឺជា​បេក្ខភាព ជំនួសលោក Erik ten Hag ​នៅ Manchester United ។ បិសាចក្រហមបានសម្រេចចិត្តតែងតាំង Ruben Amorim ពី Sporting Lisbon ជំនួសវិញ។

ប៉ុន្តែឥឡូវនេះ Zidane ត្រូវបានគេរាយការណ៍ថាកាន់តែកៀកជាងពេលណាៗទាំងអស់ក្នុងការ​ការវិលត្រឡប់របស់លោកទៅកាន់ការដឹកនាំ ប៉ុន្តែវាមិនមែនជាមួយ​ក្លឹបនោះទេ។

សារព័ត៌មានបារាំង Le Parisien រាយការណ៍ថាលោក Zidane ពេញចិត្តក្នុងការចូលកាន់តំណែងពីលោក Didier Deschamps ជាអ្នកចាត់ការក្រុមជម្រើសជាតិបារាំង។

តួនាទីនេះនឹងត្រូវចាប់ផ្តើមបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦បញ្ចប់ ​ហើយយោងទៅតាម L’Equipe ត្រូវបានគេជឿថា លោក Didier Deschamps នឹង​ធ្វើសន្និសីទសារព័ត៌មានមួយ​ដើម្បីប្រកាសថាលោកនឹងលាលែងពីតំណែងបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកបញ្ចប់។

សូមជម្រាបថា លោក Deschamps បានដឹកនាំក្រុមជម្រើសជាតិតាំងពីឆ្នាំ ២០១២ ហើយគឺជាអ្នកចាត់ការដ៏ជោគជ័យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ​បាលទាត់បារាំង ដោយបានក្លាយជាបុរសទី ៣ ដែលបានឈ្នះការប្រកួត World Cup ក្នុងនាមជាកីឡាករ និងជាគ្រូបង្វឹក៕

Written by 

Related posts

Leave a Comment