អាមេរិក៖ ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​ និងសាហាវមិនធ្លាប់មាននៅ​តំបន់ Los Angeles

ភ្លើង​ឆេះ​ព្រៃ​បាន​បន្ត​ឆាបឆេះ​នៅ​តំបន់ Los Angeles កាលពី​ថ្ងៃ​ពុធ ខខណមានការ​រាយការណ៍​ថា​បាន​សម្លាប់​មនុស្ស​ពីរ​នាក់ របួស​ជា​ច្រើន​នាក់ និង​បង្ក​ឱ្យ​មាន​បញ្ជា​ជម្លៀស​មនុស្ស​រាប់​ម៉ឺន​នាក់។

ភ្លើងឆេះព្រៃលើកដំបូងបានផ្ទុះឡើងនៅព្រឹកថ្ងៃអង្គារ ហើយបានក្លាយជាការបំផ្លិចបំផ្លាញដ៏បំផុតមួយនៅក្នុងការចងចាំនាពេលថ្មីៗនេះ។ ភ្លើងមួយចំនួនកំពុងរីករាលដាលយ៉ាងឆាប់រហ័សលើតំបន់ធំ ៗ ដែលបណ្តាលមកពីអាកាសធាតុស្ងួតខ្លាំង និងខ្យល់បក់ខ្លាំង។

លោក Anthony Marrone ប្រធានផ្នែកពន្លត់អគ្គីភ័យខោនធី Los Angeles ​បាននិយាយថា “យើងមិនមានភាគរយនៃការទប់ស្កាត់ទេ ខណមានរចនាសម្ព័ន្ធប្រហែល ១.០០០ ត្រូវបានបំផ្លាញ”។ ប្រជាជនបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ហើយអាជីវកម្ម និងសាលារៀនបានបិទទ្វារទាំងស្រុង។

លោក Lynne Levin-Guzman ដែលរស់នៅក្នុងតំបន់ Altadena បាននិយាយថា “ខ្ញុំមិនដែលឃើញព្យុះភ្លើងបែបនេះទេ ហើយមិនមានពាក្យអ្វីសូម្បីតែពណ៌នាព្រោះវាសាវពេក”។

រដ្ឋជិតខាងបាននិងកំពុងផ្តល់ជំនួយ ទៅតំបន់មហន្តរាយ ប៉ុន្តែអាជ្ញាធរក្នុងតំបន់និយាយថា ពួកគេត្រូវការទឹក និងពង្រឹងការពន្លត់អគ្គីភ័យបន្ថែមទៀត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment