គ្រូបង្វឹកជនជាតិជប៉ុន Futoshi Ikeda ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់នារីថៃជាផ្លូវការ ដោយលោកបានដាក់គោលដៅចម្បង គឺដឹកនាំក្រុមឡើងទៅកាន់ការប្រកួត FIFA Women’s World Cup 2027។
លោក Ikeda បានមានបទពិសោធជាច្រើនចំពោះតួនាទី ដែលធ្លាប់បានគ្រូបង្វឹកក្រុមជម្រើសជាតិនារីជប៉ុនក្នុងការប្រកួតសំខាន់ៗ រួមមានការប្រកួត FIFA Women’s World Cup 2023, អូឡាំពិកឆ្នាំ 2024 និង AFC Women’s Asian Cup 2022។ ថៃនឹងសម្លឹងមើលជំនាញរបស់ Ikeda ខណៈពួកគេមានគោលបំណងដើម្បីទទួលបានជោគជ័យកាន់តែធំនៅលើឆាកអន្តរជាតិ៕