ក្រសួងការបរទេសឥណ្ឌា បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងញូវដេលី និងក្រុងអ៊ីស្លាមម៉ាបាដ កំពុងផ្លាស់ប្តូរបញ្ជីទីតាំងនុយក្លេអ៊ែរ និងអ្នកទោសនៅក្នុងមន្ទីរឃុំឃាំង ទៅវិញទៅមក។
សេចក្តីថ្លែងការណ៍ បន្ថែមថា ឥណ្ឌា និងប៉ាគីស្ថាន បានផ្លាស់ប្តូរ តាមរយៈបណ្តាញការទូត ក្នុងពេលដំណាលគ្នានៅញូវដេលី និងទីក្រុងអ៊ីស្លាម៉ាបាដ បញ្ជីនៃការដំឡើង និងគ្រឿងបរិក្ខារនុយក្លេអ៊ែរ ដែលគ្របដណ្តប់ក្រោមកិច្ចព្រមព្រៀងស្តីពីការហាមឃាត់ការវាយប្រហារប្រឆាំងនឹងការដំឡើងនុយក្លេអ៊ែរ និងបរិក្ខាររវាងឥណ្ឌា-ប៉ាគីស្ថាន ។
កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៨៨ និងចូលជាធរមានក្នុងឆ្នាំ ១៩៩១ តម្រូវឱ្យឥណ្ឌា និងប៉ាគីស្ថាន ជូនដំណឹងគ្នាទៅវិញទៅមកអំពីកន្លែងនុយក្លេអ៊ែររបស់ពួកគេ ដើម្បីការពារការវាយប្រហារដោយគ្មានការអនុញ្ញាតលើទីតាំងទាំងនោះ។
ទន្ទឹមនោះ សកម្មភាពនេះ ត្រូវបានគេមើលឃើញថា ជាវិធានការសំខាន់បំផុតមួយក្នុងគោលបំណងរក្សាសន្តិសុខក្នុងតំបន់ ផងដែរ។
យោងតាមក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់ថា ទីក្រុងញូវដេលី និងទីក្រុងអ៊ីស្លាម៉ាបាដ ក៏បន្តផ្លាស់ប្តូរបញ្ជីអ្នកទោសស៊ីវិល និងអ្នកនេសាទ នៅក្នុងការឃុំឃាំងគ្នាទៅវិញទៅមកផងដែរ ។
គួរបញ្ជាក់ថា ឥណ្ឌា និងប៉ាគីស្ថាន តែងតែចាប់ប្រជាជនគ្នាទៅវិញទៅមក ជាពិសេសអ្នកនេសាទ ពីបទឆ្លងព្រំដែនគ្មានកំណត់ ៕
ដោយ៖ ពេជ្រ