គ្រូបង្វឹកថៃ និយាយបែបនេះ ក្រោយចាញ់ ហ្វីលីពីនកាលពីយប់មិញ

ក្រុមដំរីសឹកថៃ បានប្រកួតចាញ់ក្រមម្ចាស់ផ្ទះ ដោយលទ្ធផល ២-១ នៅចុងម៉ោងក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១នៃពានរង្វាន់ Asean Mitsubishi Electric Cup 2024 កាលពីយប់មិញនៅទឹកដីប្រទេសហ្វីលីពីន។

យ៉ាងណាមិញក្រោយចាញ់ហ្វីលីពីនលោក Masatada Ishii គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បាននិយាយថា«បន្ទាប់ពីការប្រកួតនេះ យើងត្រូវតែមើលបញ្ហាដែលកើតឡើងហើយដោះស្រាយវា ព្រោះយើងមិនចង់ចាញ់ការប្រកួតម្តងទៀតទេ ខ្ញុំគិតថាយើងនឹងគិតអំពីការដាក់កីឡាករលេងដូចគ្នាសម្រាប់ការប្រកួតទីពីរ។ អ្នកទាំងអស់គ្នាកំពុងមានកង្វល់ ប៉ុន្តែខ្ញុំជឿជាក់ថាយើងនឹងឈ្នះការប្រកួត។»

សូមជម្រាបថា ការប្រកួតកាត់ក្ដីជើងទី២ រវាង ក្រុមដំរីសឹកថៃ និងហ្វីលីពីន នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ខាងមុខនេះនៅប្រទេសថៃ៕

Written by 

Related posts

Leave a Comment