ក្លិបព្រះខ័នរាជស្វាយរៀង ដណ្តើមបាន៣ពិន្ទុក្រៅដីនៃក្របខណ្ឌលីគកំពូលកម្ពុជា 2024-2025 ដើម្បីបង្គ្រប់សប្ដាហ៍ទី១១ លើក្រុមសមាគមបាលទាត់ក្រសួងមហាផ្ទៃ ដោយលទ្ធផល ៥-០ នៅកីឡដ្ឋាន AIA KMH, Park កាលពីម្សិលមិញ។
លទ្ធផលនេះបានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឡើងឈរ២ ជាបណ្ដោះអាសន្ន ដោយមាន៣១ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងភ្នំពេញក្រោនចំនួន៦ពិន្ទុ៕