ប្រទេសឥណ្ឌូនេស៊ី កំពុងធ្វើការលើប្រព័ន្ធព្រមានរលកយក្សស៊ូណាមិ នៅឯនាយសមុទ្រដោយប្រើ GPS ដើម្បីតាមដានការប្រែប្រួលកម្រិតទឹកសមុទ្រ។
យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) របស់ប្រទេសអាស៊ីអាគ្នេយ៍ បានឲ្យដឹងថា ប្រព័ន្ធថ្មីនេះអាចត្រូវបានអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខនេះ។
ប្រព័ន្ធនេះ កើតឡើងខណប្រទេសឥណ្ឌូណេស៊ី ប្រារព្ធខួប ២០ ឆ្នាំចាប់តាំងពីប្រទេសនេះ បានរងគ្រោះធម្មជាតិដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រ។
ការរញ្ជួយដីកម្រិត ៩.១ រ៉ិចទ័រ នៅមហាសមុទ្រឥណ្ឌា កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០០៤ បានបង្កឲ្យមានរលកយក្សស៊ូណាមិ ដែលសម្លាប់មនុស្សប្រហែល ២៣០,០០០ នាក់ នៅទូទាំង ។
ក្រុមអ្នកសង្កេតការណ៍ បាននិយាយថា ចាប់តាំងពីពេលនោះមក មានការកែលម្អនៅក្នុងប្រព័ន្ធប្រកាសអាសន្នជាថ្មី និងការយល់ដឹងកាន់តែច្រើនអំពីការកាត់បន្ថយគ្រោះមហន្តរាយនេះ៕
ដោយ៖ ពេជ្រ