ក្រុមអ្នកបុរាណវិទូអាជ្ញាធរជាតិសំបូរព្រៃគុកសហការជាមួយអង្គភាពពាក់ព័ន្ធ បានធ្វើកំណាយបង្ការ លើកំណាត់ផ្លូវវាងក្រុមប្រាសាទសំបូរ នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

អ្នកជំនាញនៃអាជ្ញាធរជាតិសំបូរព្រៃគុកបានសហការជាមួយអង្គភាពពាក់ពន្ធ័ បានចាប់អនុវត្តន៍គម្រោងកំណាយបង្ការ លើកំណាត់ផ្លូវវាងក្រុមប្រាសាទសំបូរ ពីស្ពានអូរគ្រូកែ ទៅស្ពានអូរអាចាក នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដោយចាប់ផ្តើមកាលពីថ្ងៃទី១៦ខែធ្នូ២០២៤។ រណ្តៅទី៤ ទី៥ និងទី៦ បានប្រទះឃើញសំណល់បុរាណវិទ្យា របស់ប្រើប្រាស់ធ្វើពីដីដុតមួយចំនួន មានដូចជា÷ បំណែកក្អម កណ្ឌី ថូ និងបំណែកកុលាលភាជន៍ផុយ(earthenware) ដែលអាចសន្និដ្ឋានបឋម មានអាយុកាលសម័យមុនអង្គរ។

Written by 

Related posts

Leave a Comment