ដ្រូនឈ្លបយកការណ៍អាមេរិកដែលធ្លាប់ល្បាតជិតគ្រីមៀ ហោះសំកាំងពីលើប្រទេសប៉ូឡូញ ក្បែរព្រំដែនរុស្ស៊ី

ស្ថានីយ៍វិទ្យុ RMF FM ក្នុងស្រុករាយការណ៍ថា ដ្រូនប្រភេទ RQ-4B Global Hawk របស់អាមេរិក បានហោះពីលើទឹកដីប្រទេសប៉ូឡូញ និងលីទុយអានី នៅជិតតំបន់ Kaliningrad នៃប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទ ។

យោងតាមរបាយការណ៍ បានឲ្យដឹងថា ដ្រូននេះ ហោះចេញពីមូលដ្ឋានអាកាស Sigonella ក្នុងប្រទេសអ៊ីតាលី ហើយឆ្ពោះទៅកាន់ប្រទេសប៉ូឡូញ ជាកន្លែងដែលវាហោះជុំវិញច្រករបៀង Suwalki តាមបណ្តោយព្រំដែនជាមួយប្រទេសលីទុយអានី ហើយបន្ទាប់មកត្រឡប់មកវិញ។

យោងតាមស្ថានីយ៍វិទ្យុ បញ្ជាក់ថា ដ្រូននេះ ហោះសំកាំងនៅលើអាកាសរយៈពេល ១៧ ម៉ោង ដោយបន្ថែមថា ការហោះនេះត្រូវបានអនុវត្តជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ។

គួរបញ្ជាក់ថា កាលពីចុងខែមិថុនា ដ្រូនប្រភេទ RQ-4B Global Hawk  នេះ ត្រូវបានគេរាយការណ៍ថា ប្រើដើម្បីល្បាតលំហរនៅលើសមុទ្រខ្មៅ នៅជិតតំបន់គ្រីមៀ  រុស្ស៊ី ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment