ខ្សែអាត់វីដេអូ ដែលត្រូវបានចែកចាយបង្ហាញពីការធ្លាក់យន្តហោះធុនស្រាល នៅក្នុងទីក្រុង Gramado ប្រទេសប្រេស៊ីល ដែលបណ្តាលឲ្យមនុស្ស ៩ នាក់ ស្លាប់។ នេះបើយោងតាមមន្ត្រីប៉ូលីសរដ្ឋ Rio Grande do Sul ។
ដោយឡែក របាយការណ៍ផ្សេងទៀតដែលដកស្រង់ពីអភិបាលរដ្ឋ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ កំពុងកើនដល់ ១០ នាក់ ។
ទោះជាយ៉ាងណា សេចក្តីរាយការណ៍បឋម បញ្ជាក់ថា មនុស្ស ១៥ នាក់ផ្សេងទៀតរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយខ្លះពិបាកដកដង្ហើម ខណផ្សែងហុយខ្លាំង។
គួរបញ្ជាក់ថា មកទល់ពេលនេះ អាជ្ញាធរ មិនទាន់បញ្ជាក់ថា យន្តហោះនេះមានទិសដៅហោះពីណាទៅណានោះទេ ខណចំនួនមនុស្សសរុបធ្វើដំណើរក៏មិនទាន់ច្បាស់ការ ៕
ដោយ៖ ពេជ្រ