ក្រុមអ្នកស៊ើបអង្កេត ដែលព្យួរតំណែងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាលពីថ្ងៃសុក្រ ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹក បានចេញដីកាកោះហៅលោក ឲ្យបង្ហាញខ្លួននៅចំពោះមុខអ្នកឃ្លាំមើលអំពើពុករលួយរបស់ប្រទេស នៅថ្ងៃបុណ្យណូអែល បន្ទាប់ពីលោក បដិសេធការកោះហៅនាពេលថ្មីៗនេះ។
មេដឹកនាំអភិរក្សនិយម លោក Yoon ត្រូវបានដកចេញពីតំណែងដោយសភាចុងសប្តាហ៍មុន បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី ៣ ខែធ្នូ រយៈពេលខ្លី ដែលធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងភាពចលាចលនយោបាយដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
លោក Yoon ប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌពីបទបះបោរ ដែលអាចធ្វើឱ្យលោក ជាប់ពន្ធនាគារអស់មួយជីវិត រួមទាំងការកាត់ទោសប្រហារជីវិតផងដែរ ។
ទន្ទឹមនោះ លោក ក៏កំពុងត្រូវបានស៊ើបអង្កេតដោយព្រះរាជអាជ្ញា ក្រុមចម្រុះនៃប៉ូលីស ក្រសួងការពារជាតិ និងក្រុមស៊ើបអង្កេតប្រឆាំងអំពើពុករលួយ។
គួរបញ្ជាក់ថា ទីស្នាក់ការកណ្តាលស៊ើបអង្កេតរួម បានជូនដំណឹងដល់លោកប្រធានាធិបតី Yoon Suk Yeol អំពីសំណើកោះហៅលើកទី ២ នៅថ្ងៃបុណ្យណូអែល ៕
ដោយ៖ ពេជ្រ