បន្ទាយមានជ័យ៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានអនុគណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមបើកនិងបិទហិបវិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិប្រចាំឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ និងវរសេនាតូចនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី តំណាងអគ្គស្នងការនគរបាលជាតិ និងផ្តល់ការណែនាំអំពីដំណើរការប្រឡងប្រជែងដល់បេក្ខជន បេក្ខនារី ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាស្រ្ដាចារ្យ ស្វាយ ចាន់ដា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស តំណាងឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាអនុប្រធានអចិន្រ្ដៃយ៍ នៃគណៈកម្មការប្រឡង៕








