ផែនការថ្មីរបស់សហរដ្ឋអាមេរិកដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន រួមមានសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ត្រូវទទួលស្គាល់អធិបតេយ្យភាពរបស់រុស្ស៊ីលើតំបន់គ្រីមៀ និងតំបន់ដុនបាស ក៏ដូចជាសម្បទានដោយទីក្រុងគៀវនៃទឹកដីមួយចំនួន។ នេះបើយោងតាមរបាយការណ៍របស់ Axios ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ បង្ហាញពីព័ត៌មានលម្អិតមួយចំនួនអំពីគំនិតផ្តួចផ្តើមរបស់ទីក្រុងវ៉ាស៊ីនតោន។

យោងតាមសារព័ត៌មានដដែល បានឱ្យដឹងថា សំណើរបស់សហរដ្ឋអាមេរិក រួមមាន ទីក្រុងគៀវ ត្រូវបាត់បង់ទឹកដីមួយចំនួនជាថ្នូរនឹងការធានាសន្តិសុខ។
របាយការណ៍ បានបន្ថែមថា ផែនការនេះសន្មតថាតំបន់ទាំងនោះរួមមានដុនបាសកងកម្លាំងអ៊ុយក្រែន ត្រូវតែដកថយ និងត្រូវចាត់ទុកថាជាតំបន់គ្មានយោធា។ ផែនការរបស់សហរដ្ឋអាមេរិកក៏ពាក់ព័ន្ធនឹងរុស្ស៊ីប្រគល់តំបន់មួយចំនួនទៅឱ្យអ៊ុយក្រែនវិញផងដែរ ដូចដែលបានកំណត់ដោយការចរចាលើបញ្ហានេះ។
យោងតាមរបាយការណ៍ រុស្ស៊ី នឹងគ្រប់គ្រងពេញលេញលើតំបន់ដុនបាស ដូចដែលបានស្នើឡើងដោយសហរដ្ឋអាមេរិក។

បើតាមផែនការលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនឹងជាអ្នកទទួលស្គាល់តំបន់គ្រីមៀ និងតំបន់ដុនបាស ជាទឹកដីស្របច្បាប់របស់រុស្ស៊ី ជំនួសអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៣-២៧ ខែកញ្ញា ឆ្នាំ ២០២២ ការធ្វើប្រជាមតិស្តីពីការចូលរួមជាមួយប្រទេសរុស្ស៊ីត្រូវបានធ្វើឡើងនៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជានៅក្នុងតំបន់ Zaporozhye និង Kherson ។ ប្រជាជនភាគច្រើនលើសលប់ បានបោះឆ្នោតគាំទ្រការចូលរួមជាមួយប្រទេសរុស្ស៊ី៕

ដោយ៖ ពេជ្រ
