មនុស្សយ៉ាងហោចណាស់ ២៥នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ចលនាប៉ាឡេស្ទីនហាម៉ាស។

សេចក្តីថ្លែងការណ៍នេះ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៥នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានសម្លាប់ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុងហ្គាហ្សា និង Khan Yunis ។
សេចក្ដីថ្លែងការណ៍ដដែល បន្ថែមថា ការវាយប្រហារទាំងនេះគឺជាទង្វើនៃការកើនឡើងយ៉ាងធ្ងន់ធ្ងរ ក្រោមការបញ្ជាពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងការប៉ុនប៉ង ដើម្បីបន្តការប្រល័យពូជសាសន៍លើជនជាតិប៉ាឡេស្ទីននៅហ្គាហ្សា។
ទន្ទឹមនោះ ក្រុមហាម៉ាស បានបដិសេធរបាយការណ៍ដែលថាខ្លួនវាយប្រហារយោធាអ៊ីស្រាអែល ហើយអះអាងថា ជនជាតិប៉ាឡេស្ទីនជាង ៣០០ នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់នោះ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក៕

ដោយ៖ ពេជ្រ
