បើកវេទិកាស្តីពីកំណែទម្រង់យន្តការដោះស្រាយសំណូមពរនិងពាក្យបណ្តឹងប្រជាពលរដ្ឋដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំង២០២៤


ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៤វេទិកាស្តីពីកំណែទម្រង់យន្តការដោះស្រាយសំណូមពរនិងពាក្យបណ្តឹងប្រជាពលរដ្ឋដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំង២០២៤ដែលរៀបចំដោយបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិនអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលក្រុងប៉េកាំងបានសម្ពោធបើក។

លោកYin Liសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាបក្សនៃគណៈកម្មាការបក្សកុម្មុនីស្ដក្រុងប៉េកាំងបានថ្លែងសុន្ទរកថាថា មជ្ឈិមបក្ស​ដែលមានលោកXi Jinpingជាប្រមុខស្នូលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារទីក្រុង រដ្ឋាភិបាលចិនតម្កល់ប្រជាជនជាស្នូល ជានិច្ចកាលបន្តបង្កើនកសាងនគរូបនីយកម្មបែបថ្មី ខិតខំប្រឹងប្រែងជំរុញប្រព័ន្ធអភិបាលកិច្ចទីក្រុង និងទំនើបកម្មនៃសមត្ថភាពអភិបាលកិច្ច។ ទីក្រុងប៉េកាំងនឹងខិតខំប្រឹងប្រែងដើម្បីផ្តល់សេវាកម្មបម្រើប្រជាជនរបស់ទីក្រុងទំនើប កសាងទីក្រុងឱ្យទៅជាទីក្រុងលំដាប់អន្តរជាតិលេខ១ដែលគួរឱ្យចង់រស់នៅប្រកបដោយភាពចុះសម្រុងគ្នា។

ក្នុងអំឡុងពេលជិត៦ឆ្នាំនៃកំណែទម្រង់យន្តការដោះស្រាយសំណូមពរនិងពាក្យបណ្តឹងប្រជាពលរដ្ឋដោយទាន់ពេលវេលាបានទទួលនិងដោះស្រាយសំណូមពរនិងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនិងសហគ្រាស១រយ៥០លានករណី អត្រាដោះស្រាយនិងអត្រាពេញចិត្តបានកើនឡើងដល់៩៧%។

សូមបញ្ជាក់ថា ប្រធានបទនៃវេទិកានេះគឺ«ទំនើបកម្មនៃអភិបាលកិច្ចទីក្រុងដែលតម្កល់ប្រជាជនជាស្នូល»។ តំណាងគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេសចំនួនជាង៣១០០នាក់បានចូលរួមវេទិកានេះ៕

Written by 

Related posts

Leave a Comment