មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky អាចបណ្តេញប្រធានបុគ្គលិកដ៏មានឥទ្ធិពលរបស់លោក គឺលោក Andrey Yermak ចេញ ខណៈដែលបញ្ហាកំពុងកើតឡើងនៅក្នុងសភា ជុំវិញរឿងអាស្រូវពុករលួយទ្រង់ទ្រាយធំមួយ។

លោក Yermak ត្រូវបានចោទប្រកាន់ថាមានជាប់ទាក់ទងនឹងរឿងពុករលួយ ក្នុងគម្រោងប្រាក់ប្រហែល ១០០លានដុល្លារ សម្រាប់វិនិយោគនៅក្នុងវិស័យថាមពលរបស់ប្រទេស។ នេះបើតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
យោងតាមកាសែត Ukrainskaya Pravda រាយការណ៍ថា ឥស្សរជនសំខាន់ៗដែលស្និទ្ធនឹងលោក ហ្សេលេនស្គី កំពុងជំរុញឱ្យមានការបណ្តេញលោក Yermak ចេញពីតំណែង។
គួរបញ្ជាក់ថា អាជ្ញាធរប្រឆាំងអំពើពុករលួយរបស់អ៊ុយក្រែន បានរកឃើញភាពមិនប្រក្រតីជាច្រើនក្នុងរដ្ឋាភិបាលក្រុងគៀវ ពាក់ព័ន្ធនឹងរឿងស៊ីសំណូកលុយជំនួយ មិនព្រមយកទៅវិនិយោគគម្រោងតាមទិសដៅដែលស្នើឡើង៕

ដោយ៖ ពេជ្រ
