គ្រូបង្វឹកភ្នំពេញក្រោននិយាយថា ក្រុមលោកតែងតែពិបាកពេលជួប ណា​ហ្គា​វើលដ៏

គ្រូបង្វឹកក្រុមភ្នំពេញក្រោន លោក Oleg Starynskyi និយាយអំពីការប្រកួតជាមួយណាហ្គាវើលដ៏ថា៖ ពួកគេជាក្រុមមួយដែលមានការរៀបចំល្អពីមួយរដូវកាលទៅមួយរដូវកាល។ ពួកគេអាចរៀបចំតាមការគូប្រកួតរបស់គេ ដូច្នេះពួកគេអាចផ្លាស់ប្តូរការលេងតាមប្រកួតនីមួយៗ។ ពួកគេមានបច្ចេកទេសក្នុងការលេង ប៉ុន្តែយើងរង់ចាំមើលពីរបៀបនៃការលេងនិងរៀបចំជាមួយយើង។

លោកថា យើងដឹងថាណាហ្គាវើលដ៏ជាក្រុមដែលលេងដាក់សម្ពាធ ដូច្នេះយើងត្រៀមខ្លួនរួចរាល់ក្នុងការលេងការប្រកួតនេះ​។ ខ្ញុំគិតថាយើងតែងតែពិបាកនៅពេលដែលជួបជាមួយពួកគេ។ ខ្ញុំមើលឃើញថានៅដើមរដូវកាលពួកគេមានបញ្ហាមួយចំនួនទាក់ទងនឹងកីឡាករម្នាក់ៗ ប៉ុន្តែនៅពេលនេះពួកគេចាប់ផ្តើមចូលរួមជាមួយគ្នាបានហើយ ពីមួយប្រកួតទៅមួយប្រកួត។»

សូមជម្រាបថា ក្រុមភ្នំពេញក្រោន នឹងធ្វើទៅទឹកដីណាហ្គាវើលដ៏ ក្នុងការប្រកួតបង្រ្គប់សប្ដាហ៍ទី៩នៃ ក្របខណ្ឌលីគកំពូលកម្ពុជា នាវេលាម៉ោង១៨៖០០នាទីល្ងាចនេះ៕(ដកស្រង់ពីផេកក្លិបភ្នំពេញក្រោន)

Written by 

Related posts

Leave a Comment