ភ្នំពេញ៖ យោងតាមសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា (JJFC)បានឱ្យដឹងថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ ដែលគ្រោងធ្វើឡើងនៅខែសីហា ឆ្នាំ២០២៦ ខាងមុខនេះនៅក្នុងខេត្តសៀមរាប ។
លោក Jasper Martijn Paas អនុប្រធានទី១ សហព័ន្ធបានមានប្រសាសន៍ថា៖ ការទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះនេះ គឺធ្វើឡើងក្នុងអំឡុងចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងឯកឧត្តម ថោង បញ្ញាធន ប្រធានសហព័ន្ធ និងសហភាពជឺជីតស៊ូទ្វីបអាស៊ី (JJAU) ដែលតំណាងដោយ ឯកឧត្តម Mr. Fahad Al Shamsi អគ្គលេខាធិការ នៃសហភាពជឺជីតស៊ូទ្វីបអាស៊ី ។
សូមជម្រាបថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះនៅខេត្តសៀមរាបគឺជាឱកាសមួយដើម្បីពង្រឹងកីឡាជឺជីតស៊ូ នៅក្នុងស្រុក និងដើម្បីផ្សព្វផ្សាយដល់អ្នកចូលរួមទាំងអស់ អំពីភាពផូផងនៃវប្បធម៌ និងតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា៕(ដកស្រង់ពី៖ Olympiccambodia)

